![សមាគម IDI និងក្រុមហ៊ុន IDC ជំនួបពិភាក្សាជាមួយអគ្គរដ្ឋទូត Romania](https://idcapital.fund/wp-content/uploads/2023/07/Featured_25102022.jpg)
នៅរសៀលថ្ងៃទី25 ខែតុលា ឆ្នាំ2022, លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ID Investors Association និង ID Capital PLC បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ TS. Cristina Romila អគ្គរដ្ឋទូត Romania ប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូវិនិយោគិន នៅការិយាល័យរបស់ IDI ។
កិច្ចប្រជុំផ្តោតលើចំណាប់អារម្មណ៍របស់ប្រតិភូរ៉ូម៉ានី ដែលមានបំណងចង់ ១- ការនាំចេញគ្រឿងសមុទ្រ, និង ២- ការវិនិយោគលើ វិស័យទេសចរណ៍ រីស៊ត ធម្មជាតិ និង ការអប់រំ។ បន្ថែមលើនោះ លោកបណ្ឌិតប្រធានក៏បានស្នើសុំឲ្យលោកជំទាវ និងគណៈប្រតិភូសហការក្នុងការកៀគរវិនិយោគិន Romania ចូលរួម Investment Roadshow របស់ IDI និង IDC ដែលនឹងធ្វើទៅកាន់ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ក្នុងខែធ្នូ ឆ្នាំ2022 ខាងមុខនេះ។